ទាន់ហេតុការណ៍
0

អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!

អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!

អ្នកគ្រូ ប៊ិន បូ​រ៉ែ​ន ជា​អតីត​គ្រូបង្រៀន​ជីវវិទ្យា នៅ​សាលា​បាក់​ទូក តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​ទទួលមរណៈភាព នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ​៨៧​ឆ្នាំ ដោយ​ជរាពាធ​។

​ក្រោយពេល​បាន​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក្រុម​អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ព្រមជាមួយ អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក រួមមាន​ទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រុះស្រួល​គ្នា ទៅ​ចូលរួម​រំលែក​ទុក្ខ ដល់​គ្រួសារ​សព​អ្នកគ្រូ ប៊ិន បូ​រ៉ែ​ន ព្រមទាំង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​អ្នក​គ្រូ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​បាន​ចូលរួម​ថវិកា​ជា​បច្ច័យ​បុណ្យ​តាម​សទ្ធា​រៀងៗ​ខ្លួន​នឹង​ទឹក​សុទ្ធ ១០០​កេស​ផងដែរ​។

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com