ទាន់ហេតុការណ៍
0

លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​គ្រួសារ​សព លោក ឈួ​រ ឈុន​ហួរ ស្វាមី​ម្ចាស់​ប្រេន Lakamo!

លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​គ្រួសារ​សព លោក ឈួ​រ ឈុន​ហួរ ស្វាមី​ម្ចាស់​ប្រេន Lakamo!

​នា​ល្ងាច ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ថវិកា​ចំនួន ២,០០០,០០០៛, អង្ករ ០៥​ការុង ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព លោក ឈួ​រ ឈុន​ហួរ ជា​ស្វាមី​ម្ចាស់​ប្រេន Lakamo ដែល​បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ពុធ ទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ​៤៣​ឆ្នាំ ស្ថិតនៅ​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដុត​ធូប​គោរព​នូវ​វិញ្ញាណក្ខន្ធ​សព ដោយ​មនោសញ្ចេតនា​សោកស្តាយ និង​បាន​បួងសួង​សូមឲ្យ វិញ្ញាណក្ខន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«គេហទំព័រ នាងខ្មៅ | Neang Khmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX ឬ តាម Whatsapp : XXX XXX XXX | Telegram : XXX XXX XXX សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ នាងខ្មៅ | Neang Khmao» ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ XXX XXX XXX

សហការផ្តល់ព័ត៌មាន៖ XXX XXX XXX | អ៊ីម៉ែល ៖ mailtobot168@gmail.com